តើ​អ្វី​ទៅជា​គ្រឿងញៀន​? គ្រឿងញៀន​មាន​សណ្ឋាន​ ដូចម្តេចខ្លះ​?

10:34 PM Touch Puthisak 0 Comments






តើ​អ្វី​ទៅជា​គ្រឿងញៀន​? គ្រឿងញៀន​មាន​សណ្ឋាន​

ដូចម្តេចខ្លះ​?



​​​ ​       គ្រឿងញៀន​គឺ​ជា​សារ​ធាតុ​ដែល​ធ្វើ​អោយ​អ្នក​
ប្រើ​​ផ្លាស់ប្ដូរ​​ចិត្តអារម្មណ៏ និង​​អាកប្បកិរិយា(ហើយ​​
គ្រឿងញៀន​​ធ្វើ​អោយពាល់​ដល់​ផ្លូវកាយ​ផ្លូវចិត្ដ​និង
សង្គម)គ្រឿងញៀន​អាច​ធ្វើអោយ​អ្នក​ប្រើជួប និង​
គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ រហូត​ទៅ​ដល់ជីវិត​ផង​ដែរ។
      គ្រឿងញៀន​ជា​រុក្ខជាតិ ឬ​សារធាតុ​ចម្រាញ់​
ចេញពីរុក្ខជាតិសារ​ធាតុគីមីដែល​ធ្វើឱ្យមាន​ការផ្លាស់
ប្តូរ​នូវ​មុខងារ​ផ្សេងៗ​រសារពាង្គកាយ​មនុស្ស ឬ​សត្វ
ហើយ​ជាពិសេស​វា​ធ្វើឱ្យមាន​ការប្ប្រួល​ប្រព័ន្ធ​សរសៃប្រសាទ និង​ខួរក្បាល​នៅ
ពេល​ប្រើ​វា​។

គ្រឿងញៀន​មាន​ពីរ​ប្រភេទ​គឺ​​


គ្រឿងញៀន​ធម្មជាតិ​៖

´អាភៀន (​ផ្កា ផ្លែ​អាភៀន ជ័រ​អាភៀន​ខ្មៅ និង ​ហេ​រ៉ូ
អ៊ី​ន​គ្រាប់​) កញ្ឆា (ដើមស្លឹក ជ័រ​កញ្ឆា និង​ប្រេង​
កញ្ឆា) រុក្ខជាតិ​កូ​កា និង​ថ្នាំជក់​។

គ្រឿងញៀន​សំយោគ​៖

´កូកាអ៊ីន​បាស (​បានមកពី​ការបន្ថែម​សារធាតុ​គីមី​) 
អំ​ហ្វេ​តា​មីន និង ពពួក​មេ​តំ​ហ្វេ​តា​មីន អ៊ិ​ច​ស្តា​ស៊ី កាវ 
បារី (​មាន​ផ្ទុក​សារធាតុ​គីមី​ជាង ៤០០ប្រភេទ ហើយ​ធ្វើឱ្យ​អ្នក​ជក់​ញៀន​ខ្លាំង​ដោយ​ជាតិ​នីកូទីន​) និង​ គ្រឿង​
ស្រវឹង (​ទឹកត្នោតជូរ ស្រា ស្រា​បៀរ​)​។ ប្រភេទ​នៃ​គ្រឿងញៀន​ទាំងអស់​សុទ្ធតែ​ធ្វើឱ្យ​មានការប៉ះពាល់​ដល់​សុខ
ភាព​របស់​មនុស្ស​ជាខ្លាំង​នៅពេលដែល​ពួកគេ​បាន​ប្រើប្រាស់​វា​។​


មូលហេតុនាំអោយមនុស្សប្រើប្រាស់គ្រឿងញៀន


´តាមមិត្តភក្ដិអូសទាញ
´ចង់ដឺងចង់ស្កាល់ចង់សាកល្បង់
´ចង់សប្បាយ
´ទប់ទល់ការងងុយដេក
´បំបាត់ទុក្ខកង្វល
´អោយមានចំណង់ផ្លូវភេទ​ និង​រូមភេទបានយូរ
´អោយក្លាហានមានកំលាំង



ប្រភេទគ្រឿងញៀន

  ´កញ្ឆា
  ´អាភៀន
  ´កូកាអ៊ីន
  ´មេតំហ្វេតាមីន
  ´អ៊ិចស្ដាសី
  ´ហេរូអ៊ីន
  ´អ៊ិលអេសឌី
  ´ភីស៊ីភី
  ´កេតាមីន
  ´កាវហិត

តើ​ការប្រើប្រាស់​គ្រឿងញៀន​ផ្តល់នូវ​ផលប៉ះពាល់​ដល់​អ្វីខ្លះ​?



ផលប៉ះពាល់​ទៅលើ​បុគ្គល​អ្នក​ប្រើ​៖ មានដូចជា​ប៉ះពាល់​ទៅលើ​សុខភាព​ផ្លូវកាយ ពោលគឺ​គ្រឿងញៀន​បាន​ជ្រាបចូល ក្នុង​សរីរាង្គ​របស់​មនុស្ស​មា​ន​ថ្លើម បេះដូង តម្រងនោម និង​សួត ហើយ​បង្កឱ្យមាន​ជំងឺ​ដោយ​សារធាតុពុល និង​ជំងឺឆ្លង​ផ្សេងៗ រាងកាយ ស្គមស្គាំង ស្លេកស្លាំង មិន​ងងុយដេក មិន​ឃ្លាន​អាហារ និង​កម្លាំង​ចុះថយ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ប្រសិនបើ​ប្រើ​គ្រឿងញៀន​អាចមាន ឥទ្ធិពល​ផ្ទាល់​ទៅលើ​ទារក​ក្នុង​ផ្ទៃ ទាំង​រាងកាយ និង​ខួរក្បាល​។ ហើយ​ប្រសិនបើ​ប្រើ​ម្ជុល​សារ៉ាំង​រួមគ្នា​អាចធ្វើឱ្យ​ឆ្លង​មេរោគ​អេដស៍ រលាក​ថ្លើម ប្រភេទ B C និង​ជំងឺ​បូស​ថ្លើម​។ សម្រាប់​សុខភាព​ផ្លូវចិត្ត វា​ផ្តល់នូវ​ផលប៉ះពាល់​ដូចជា សតិ​ស្មារតី​មិន​ប្រក្រតី គ្មាន​ភាពច្បាស់លាស់​នូវ​ការ​ឃើញ ស្តាប់ ការចងចាំ​ថយចុះ ឬ​បាត់បង់​តែម្តង កាច​សាហាវ ឡប់សតិ ឬ​ឆ្កួត​នៅពេលដែល​ប្រើ​វា​យូរពេក​។​



                គ្រួសារ                                          
ផលប៉ះពាល់​ចំពោះ​គ្រួសារ​៖ ដូចជា បាត់បង់​កិត្តិយស     
បំផ្លាញ​ទ្រព្យសម្បត្តិ​គ្រួសារ បង្ករ​ការភ័យខ្លាច អំពើ
ហិង្សា ខាតបង់​ថវិការ និង​គ្រោះថ្នាក់​ដល់​គ្រួសារ​ជា
ដើម​។
 សង្គម
ផលប៉ះពាល់​ចំពោះ​សង្គម​៖ មានដូចជា បង្ក​នូវ​អំពើ​អសីលធម៌​ផ្សេងៗ (​អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រនិង​ផ្លូវភេទ​) គ្រោះថ្នាក់​ចរាចរ ប្រព្រឹត្ត​អំពើ​ឆក់​ប្លន់និង​បទឧក្រិដ្ឋ​ផ្សេងៗ រួមទាំង​បាត់បង់​ធនធានមនុស្ស​ទៀតផង​។

ការប្រើប្រាស់​គ្រឿងញៀន​ផ្តល់នូវ​ផលប៉ះពាល់​ដល់​អ្វីខ្លះ​?​ 

គ្រោះថ្នាក់​នៃ​គ្រឿងញៀន​
ចំពោះ​សុខភាព​ផ្លូវ​ចិ​ត្ដ​ ​៖ 
គ្រឿងញៀន​មាន​គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ​
ដល់​សុខភាព​។ គ្រឿងញៀន​ធ្វើ​ឲ្យ​មាន
ការ​ប៉ះពាល់ ជាពិសេស​ទៅលើ​ប្រព័ន្ធ​ខួរ
ក្បាល​ដែលជា​ទីបញ្ជាការ​លើ​គំនិត​
អារម្មណ៍ សកម្មភាព​ ការចងចាំ​ការ​ទប់​
អារម្មណ៍ ការ​ភ្ញាក់រ​ឮ​ក សតិសម្បជញ្ញៈ
 កម្លាំង ប្រាជ្ញា ស្មារតីការអត់ធ្មត់ រហូត
ដល់​ពិការ​អស់​មួយជីវិត ព្រមទាំង​
រស់នៅក្នុង​សេចក្ដី​ទុក្ខ
វេទនា​រក​ទីបំផុត​គ្មាន​ទៀតផង​។ដូចនេះ​ផលប៉ះពាល់​នៃ​គ្រឿងញៀន​អាច​ បំផ្លាញ​ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស
 យុវជន យុវនារី ដែលជា​កម្លាំង សរសរ​ទ្រូង ឬ​ទំញំង​ស្នង​ឬ​ស្សី​របស់​ប្រទេសជាតិ​សម្រាប់​ការអភិវឌ្ឍន៍​
ដោយសារតែ​ ផលប៉ះពាល់​ដូច​បាន​រៀបរាប់​ពី​ខាងលើ​។​ គ្រឿងញៀន​ជា​សារធាតុ​ដែល​អាច។

សារធាតុរំហើរ-កាវ អាចមាឥទ្ធិពលភ្លាមៗដូចជា​

Øវិលមុខ
Øបង្កើនចំណង់ក្នុងការរួមភេទ
Øអារម្មណ៍រវើរវាយ
Øមានការស្រមើរស្រម៉ៃច្រើន
Øមានអារម្មណ៍ងងុយដេក
Øសកម្មភាពកើនឡើង​
Øឥទ្ធិពលជាអវិជ្ជមាននៃការប្រើកាវ
Øចង់ក្អួត
Øក្អកនិងកណ្ដាស់
Øអស់កំលាំងខ្លាំង
Øហូរឈាមតាមច្រមុះ
ØជីពចរដើរលØឈឺក្បាល

Øបាត់បង់ការចងចាំ
Øមានអារម្មណ៍ដូចជាស្ពឹកដៃជើង
Øធ្វើអោយខូចខួរក្បាល និងបាត់បង់ការចងចាំ
Øខូចតំរងនោម
Øធ្វើអោយរលាកច្រមុះ​មាត់ និង​ប្រពន្ធ័​ដកដង្ហើម​ផ្នែក​ខាងលើ​​ដែលបង្ក​ដោយ​សារធាតុគីមី
Øបាត់បង់ការទទួលក្លិន
Øខូចខាតខួរឆ្អឹង
Øជំងឺថ្លើមផ្សេងៗ
Øការនោម​និងជុះដោយមិនដឹងខ្លួន
Øសមត្ថភាពគិតពិចារណាចុះខ្សោយ
Øគ្រោះថ្នាក់ធ្ងន់ធ្ងររួមមានៈ
Øការប្រើប្រាស់លើសកំរិតនឹង​​អាចធ្វើឲ្ស​ស្លាប់ភ្លាមៗ គឺជាគ្រោះថ្នាក់មួយកើតមាន​យ៉ាងពិតប្រាកដ
​ដោយ​ការប្រើប្រាស់​កាវ។ អាស្រ័យ​ដោយ​ឥទ្ធិពលផ្សេងៗ របស់​កាវ​​ដែល​​មិនអាចទាយទុក​​បាន​​
ដោយ​សារកម្លាំង និងចំនួន​​សារធាតុ​គីមី​​ដែល​គេផលិត​មកនិង​​អាស្រ័យ​​តាមវិធី​ដែល​​គេ​​ប្រើប្រាស់​​វា 
(របៀប​ដាក់​បញ្ចូល​ក្នុងខ្លួន) ។












You Might Also Like

0 comments: